សូមស្វាគមន៍មកកាន់ VS FURNITURE និង SAFES
ប្រវត្តិរបស់ក្រុមហ៊ុន

I. សេចក្តីផ្តើម

ក្រុមហ៊ុន វីអេស ហ្វើនីឈ័រ អេន សេហ្វ ខូអិលធីឌី ជាក្រុមហ៊ុនលក់ ផលិតផល គ្រឿងសង្ហារឹម និងផលិតផលសុវត្ថិភាពគ្រប់ ប្រភេទ បង្កើតឡើងនៅថ្ងៃទី 02 ខែ វិច្ឆិកា ឆ្នាំ2018 ប្រភពពីប្រទេស ម៉ាឡេស៊ី ។
ក្រុមហ៊ុនជាដៃគូរបស់ យើង ជាក្រុមហ៊ុនចំណាស់មួយនៅ ក្នុងប្រទេសម៉ាឡេស៊ី ដែល ចាប់ផ្តើម សកម្មភាព អាជីវកម្ម របស់ ខ្លួន តាំងពីឆ្នាំ 1987 ហើយតាមរយៈការអភិវឌ្ឍន៍ឥតឈប់ឈរ បានជំរុញឲ្យ ក្រុមហ៊ុន ពង្រីកទីផ្សារនាំចេញហើយក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះផលិតផលរបស់ វីអេស បានទទួលជោគជ័យស្ទើរតែគ្រប់តំបន់ជុំវិញពិភពលោកដែលមានវត្តមាននៅទីផ្សារមជ្ឈឹមបូព៌ា អាហ្រ្វិកនិងអាស៊ីអាគ្នេយ៍ ។

II. ចក្ខុវិស័យ

ដើម្បីផ្តល់ជូននូវផលិតផលប្រកបដោយភាព ច្នៃប្រឌិត និងគុណភាព ដែលបំពេញតម្រូវការរបស់​ អតិថិជន។

III. បេសកកម្ម

ដើម្បីសម្រេចបាននូវ​ទស្សនៈវិស័យរបស់យើង យើងផ្តល់ជូនអតិថិជនតាមរយៈភាពជាដៃគូ ប្រកបដោយកិត្យានុភាព និងភាពល្អឥតខ្ចោះ ។យើងជួយលោក-អ្នក​​ បង្កើតនូវបរិយាកាសការងារពោរពេញដោយថាមពល និងគួរជាទីគាប់ចិត្ត តាមរយៈសម្ភារៈការិយាល័យ ដែលច្នៃឡើងប្រកបដោយ ប្រណិតភាព និងភាពទាន់សម័យ ដែលមានសមត្ថភាពអាចធ្វើអោយ លោក-អ្នកបំពេញការងារដោយភាពរីករាយក្នុងការិយាល័យដ៏សែនមនោរម្យ ។

IV. ហេតុអ្វីជ្រើសរើសវីអេស?

វីអេស មានរោងចក្រផ្ទាល់ខ្លួនដែលមានទីតាំងនៅ Lot 3514, Jalan Telok Mengkuang, 42500 Telok Panglima Garang, Kuala Langat, Selangor Darul Ehsan, ប្រទេសម៉ាឡេស៊ី ហើយបច្ចុប្បន្ន​នៅកម្ពុជា​ យើង​មាន​វីអេស ហ្វឺនីឈើ អេន សេហ្វ ខូអិលធីឌី ជាតំណាងចែកចាយផលិតផលរបស់​យើងនៅកម្ពុជា ។

V. ផលិតផលរបស់យើង

សូមចូលទៅកាន់បណ្តាញខាងក្រោម ដើម្បីទទួលយក​ប្រភេទផលិតផលរបស់​យើង​តាមរយៈ អ៊ី-កាតាឡុក ។

http://www.vsfurnitureandsafe.com/en/e-catalog/